khmer eng
  • ឯកឧត្តមទេព យុទ្ធី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិទាំងអស់ក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកបន្ទាយមាស ខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិទាំងអស់ក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

    នាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍លើកទ្បើងផ្តោតសំខាន់នូវខ្លឹមសារចំនួន ៤ចំណុច រួមមាន ÷
    ១-ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងមុខងាររបស់ព្រឹទ្ធសភា។
    ២-សភាពការណ៍ទូទៅក្នុងពេលបច្ចុប្បន្នពាក់ព័ន្ធនឹងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ និងអំពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
    ៣-ការបកស្រាយបំភ្លឺចំពោះបញ្ហាប្រឈម និងសំណូមពរ។
    ៤-កិច្ចការចាំបាច់ដែលត្រូវអនុវត្តន៍។

    ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តល់ជូននូវឯកសារពាក់ព័ន្ធតួនាទី ភារកិច្ច មុខងាររបស់ព្រឹទ្ធសភា និងឯកសារពាក់ព័ន្ធនឹងកិច្ចការរបស់រដ្ឋបាលឃុំជូនចំពោះលោកស្រីប្រធានក្រុមប្រឹក្សាឃុំ និងបានឧបត្ថម្ភអ្នកចូលរួមទាំងអស់ សរុបចំនួន ២៧នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ២០ ០០០៛ និង ក្រម៉ាមួយ។ សរុបអស់ថវិកាចំនួន ៥៤០ ០០០៛ និង ក្រម៉ាចំនួន ២៧ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៦ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញញចូលរួមក្នុងពិធីបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ខេត្តព្រះសីហនុ
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប